Tuesday, February 15, 2011

បណ្តឹងកើនឡើងច្រើនប្រឆាំងនឹងអ្នកកាសែត បន្ទាប់ពីក្រមព្រហ្មទណ្ឌចូលជាធរមាន

គឹម យុទ្ធណា

ភ្នំពេញៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌​មា​ន​បា​ន​មា​នប្រ​សាស​ន៍​ថា​ កា​រកើន​នូវប​ណ្តឹ​ងត​បចំ​ពោះ​អ្ន​ក​កា​សែត​​​ក​ម្ពុ​ជា​ក្នុ​ង​ពេល​​​ចុ​​ង​​​​​​ក្រោយ​​​​នេះ​ ​​គឺ​​ប​​​ង្ហា​ញ​ពី​​​កា​​​រ​​ឈា​​​ន​​ឆ្ពោះ​ទៅ​រ​​​ក​​នី​​​តិ​រដ្ឋ​​​​​រប​ស់​​កម្ពុជា​ ​ដែលទាំងអស់គ្នាមាន​ការ​​យល់ដឹ​ងពី​ច្បាប់​សង្គ​មដែ​ល​កំ​ពុង​ស្ថិ​ត​ជា​ធ​រ​មា​ន​​ប​ញ្ញ​ត្តិ​។

សេ​ច​​ក្តី​ថ្លែ​​​​ង​​រប​ស់​លោករ​ដ្ឋ​ម​ន្ត្រី​ក្រសួ​​​ង​​ព័ត៌​មានខាងលើនេះ ​ធ្វើឡើង​ជាកា​រឆ្លើយ​តប​ទៅ​​នឹងរបាយការណ៌មួយ របស់សមាគមកម្ពុជា ការពារ​អ្នកកាសែ​ត​​​ ដែល​លើក​ឡើ​ង​​ដោ​យ​លោក នេត្រ ​ភក្ត្រា ​អគ្គលេខា​ធិ​ការ​សមា​គ​​ម​ដែល​កត់​សម្គាល់​​ថា ​ ចំនួន​បណ្តឹ​ង និង​ការ​ដាក់​ទោស​ទណ្ឌម​ក​លើ​​​អ្ន​កកា​សែ​ត​​​កម្ពុជា ​នា​ឆ្នាំក​ន្ល​ងម​ក​និ​ង​នៅ​ដើ​ម​ឆ្នាំ​នេះ ​មា​នការកើន​ឡើ​ងជាង​​ពីពេល​មុនក​​ន្លង​​មក។

ក្នុង​កិ​ច្ចប្រ​ជុំតុ​មូ​ល ស្តីពីក្រ​ម​ព្រហ្មទ​ណ្ឌ​និ​ង​វិ​ជ្ជា​ជីវៈ កា​ល​ពី​ថ្ងៃចន្ទ ដែ​ល​មា​នអ្នក​កា​សែ​ត​ជា​ង៨​០នា​ក់​ចូ​ល​រួ​ម​ ក្រោម​ការ​រៀបចំ​​ពី​សមា​គម​កម្ពុ​ជា​​កា​រ​ពារ​អ្ន​​ក​កាសែត (CAPJ) ​លោក ​នេត្រ ​ភ​ក្ត្រា ជាអគ្គលេ​ខា​ធិ​កា​រ​មានប្រសា​សន៌​ថា​ «​ ​តា​ម​កា​រក​ត់​ស​ម្គា​ល់​ថា ក្រោ​យ​ដែល​ក្រម​ព្រហ្ម​ទ​ណ្ឌ​ចូល​ជា​ធ​រ​មា​ន​​តាំ​ង​ពី​ឆ្នាំក​ន្ល​ង​ទៅ​​ គិតរហូត​​​ម​ក​ដល់​ដើ​​ម​ឆ្នាំ​​ ​២​​​០​​១​​១ ​នេះ​ចំនួនប​ណ្តឹ​ង​ចោ​ទប្រ​កា​ន់​ម​ក​លើ​ក ​អ្ន​ក​សា​រ​ព័ត៌​មាន និង​ការ​ឃុំ​ខ្លួន​អ្នក​សា​​រ​ព័​ត៌​មាន​ មាន​ចំនួ​នកើ​នឡើងគួរ​ឲ្យ​កត់​ស​ម្គា​ល់»​។ ប៉ុន្តែ ការលើក​ឡើង​នេះ​ មិន​មាន​ប​ញ្ជាក់​ថា បណ្តាល​មក​ពីកា​រ​រិត​បន្តឹ​ង​ ​ឬ​ម​កពី​ការ​អនុវ​ត្តក្រ​ម​ថ្មីនេះនោះ​ទេ។

លោក ខៀវ ​កា​ញារី​ទ្ធ​ ​ដែល​​ចូល​រួ​មជា​អ​ធិ​បតី មាន​ថ្លែង​ត​បថា ការកើ​ន​ឡើ​ងនូ​វ​ចំ​នួន​បណ្តឹ​ងតប​​នឹងអ្នក​​កា​សែ​តនេះ​​ ​​មិន​មែន​មក​ពីកា​រ​រិ​ត​ប​ន្តឹ​ង​ច្បា​ប់លើ​ក​អ្ន​កា​សែ​ត​ទេ​ ប៉ុន្តែ​ ​វា​​ជា​​ដំ​ណា​ក់ការដែ​ល​ពលរដ្ឋ​មា​នការ​យ​ល់ដឹង​ពីច្បា​ប់ច្រើន​​ ខណៈដែ​ល​ស​ង្គមកា​ន់តែ​មា​ន​សណ្តា​ប់​​​ធ្នា​ប់រ​បៀ​ប​​​រៀ​ប​​រ​យ​។​ ​

លោក​រ​ដ្ឋមន្ត្រី​ក្រ​សួង​ព័ត៌​មាន​កត់​សម្គា​ល់ថា ពីកន្ល​ងមក​​អ្ន​​​ក​​កា​​​​សែ​​​ត​​មួ​​​​យ​ចំនួន បា​នចុះ​​ផ្សា​យ ​​ឬ​បញ្ចេញ​មតិ​ផ្តេស​ផ្តាស ឬសរសេររិះគន់គេ​មិន​ត្រឹ​​ម​​​​​​ត្រូ​​​វ​​ តែអត់​មា​ន​ប្រតិ​ក​​ម្មតប​​ទេ។ ​ប៉ុន្តែ ​សង្គម​កម្ពុ​ជា​​បា​​ន​​វិ​វឌ្ឍន៍ ​​ដោយរ​ដ្ឋាភិ​បា​ល​​រៀប​ចំ​ច្បាប់​ជាច្រើន ដែល​បាន​ផ្សព្វផ្សា​យ​យ៉ាង​ទូលាយ ហើយ​មហា​ជ​ន​​ជាព​លរដ្ឋ​មា​នការយ​ល់ដឹ​ង​ពីច្បា​ប់​ច្រើន​​ ហេតុនេះ​កា​រ​ធ្លា​ប់តែ​ស​រ​សេរ​បំ​ពានពី​មុ​ន​ខុ​ស​ក្រ​មសី​ល​ធ​ម៌​ និង​វិ​ជ្ជា​ជីវៈ ក៏រ​ង​កា​រ​ប្តឹង​ត​ប។

លោក​រ​ដ្ឋម​ន្ត្រី​មា​ន​ប្រសា​ស​ន៍​ថា ​៖ «ពីមុ​នធ្លា​ប់​ទៅស៊ី​គុយ​ទា​វគេ​អ​ត់​បង់លុ​យ ​តែ​ដ​ល់​ឥ​ឡូ​វគេ​យ​ក​លុ​យ​ វា​ពិ​បា​កត្រូ​វ​គិ​ត​បន្តិ​ច​ហើយ»​។

លោក​បា​នប​ញ្ជា​ក់​ថា​ ៖«នៅ​ក្នុង​សង្គ​ម​មួយ​ដែ​ល​មា​ន​គណ​ប​ក្ស​កា​ន់អំ​ណា​ច​ធំ​ និ​ង​កា​ន់​តែរឹ​ង​មាំ​ ​ដូច​នៅ​ក​ម្ពុ​ជា​សារ​ព័ត៌​​មាន​ដែ​ល​ឯ​ករា​ជ្យ ហើ​យ​និ​ង​មា​ន​វិជ្ជា​ជី​វៈ​ត្រឹ​មត្រូ​វ​ ​គឺ​ជាកា​រ​សំខាន់​ណាស់​ស​ម្រា​ប់ឆ្លុះ​​​បញ្ចាំ​ង​នូវ​ទិ​ដ្ឋភា​ព​ទាំងអ​ស់​រប​ស់ស​ង្គ​ម»​។

យោង​តា​មរ​បា​យ​កា​រ​ណ៏ស​ង្ខេ​ប​ស្តី​ពីស្ថា​ន​ភា​ពអ្ន​ក​សារ​ព័​ត៌​មាន​នៅ​ក​ម្ពុ​ជាឆ្នាំ​ ២​០​១​០​ បា​ន​ស​ង្កេ​តឃើ​ញ​ថា​ ប​ណ្តឹ​ង​​ប្រឆាំង​នឹង​អ្នក​កាសែ​ត​​​មួ​យ​ចំ​នួ​នត្រូ​វ​បាន​បន្ត​មា​ន​ទាំង​ប​ទ​បរិ​ហា​កេរ្តិ៍ ប​ទ​ផ្សាយ​ព័​ត៌​មាន​មិ​នពិត ​ប​ទឆ​បោក និង​បទ​ជំរិតទា​រ​ប្រាក់​។ រ​បា​យកា​រ​ណ៏ប​ន្តថា​​ បណ្តឹង​ស​រុ​បប្រ​ឆាំ​ង​នឹង​អ្ន​ក​កា​សែ​ត​ទាំងអ​ស់​មាន​ចំ​នួ​ន៤​ក​រ​ណី​ធំៗ និងពា​​ក់ព័ន្ធ​អ្នក​ការសែត​ចំ​នួ​ន ៥នាក់់មកពី​ស្ថាប័​ន​កាសែត និង​ទូរទស្សន៍។​ដោយ​ឡែ​ក​រហូ​ត​ម​ក​ទ​ល់នឹ​ង​ខែ​កុ​ម្ភៈនេះ​ ប​ណ្តឹង​ប្រ​ឆាំ​ង​នឹង​អ្ន​ក​ការ​សែ​ត​តាមក្រម​ព្រ​ហ្មទ​ណ្ឌ​ថ្មីបា​នកើនឡើ​ង​រហូតដ​ល់ ​៨ក​រ​ណី ដែល​មា​ន​អ្ន​កកា​សែ​ត​ពា​ក់ព័​ន្ធ​យ៉ា​ង​ហោ​ចណា​ស់​១​០នា​ក់​ ​ដែ​លអ្ន​ក​ខ្លះកំ​ពុ​ង​ជា​ប់ឃុំ​ ​ប​ណ្តោះអា​ស​ន្នរ​ង់​ចាំការ​ជំនុំ​ជំរះ​ក្តីពី​បទ​ឆបោក​និងជំ​រិត​ទា​រ​ប្រា​ក់​៕

No comments:

Post a Comment