Tuesday, July 20, 2010

ព័ត៌មានទាន់ហេតុការណ៍

គណបក្សប្រជាជនរៀបចំសន្និបាតគណៈកម្មាធិការកណ្តាលរយៈពេលពីរថ្ងៃ សំណុំរឿងព្រះវិហារត្រូវគេរំពឹងថានឹងលើកមកពិភាក្សា

ដោយ ភ្នំពេញ ប៉ុស្តិ៍

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាត្រូវគេរំពឹងថានឹងធ្វើការពិភាក្សានៅថ្ងៃពុធនេះលើគម្រោងផែនការរបស់ប្រទេស
ថៃក្នុងការបង្អាក់ផែនការអភិរក្សនិងអភិរវឌ្ឍតំ
បន់ប្រាសាទព្រះវិហារនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក
របស់អង្គការយូណេស្កូ ដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសប្រេស៊ីលខាងមុខនេះ។ នេះគឺជាការឲ្យដឹងរបស់
មន្ត្រីជាន់ខ្ពស់គណបក្ស
ប្រជាជនកាលពីថ្ងៃអង្គារម្សិលមិញ។

មន្ត្រីរូបនេះបានថ្លែ
ងថា សមាជិកជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចយ៉ាងតិច ៧០០ នាក់ នឹងចូលរួមក្នុង សមាជនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី ៣៥ ដែលមានរយៈ
ពេល ២ ថ្ងៃដែលនឹងចាប់ផ្តើមនៅថ្ងៃពុធនេះ
នៅទីស្នាក់ការកណ្តាលបក្ស ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញ នូវស្ថានភាពនយោបាយ និងសេដ្ឋកិច្ច នៅក្នុងប្រទេស រវាងពីខែមករាដល់ខែមិថុនា។

លោក ជាម យៀប សមាជិកសភា និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សប្រជាជន បានថ្លែងកាល
ពីថ្ងៃម្សិល
មិញថា សមាជិកជាន់ខ្ពស់គណបក្សដែលមានប្រមាណ ៧០០នាក់ រំពឹងថា នឹងធ្វើការពិភាក្សា អំពីប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីថៃ អាភីស៊ីត វ៉េចាជីវ៉ា ដែលបានលើកឡើងដដែលៗ ពីគោលបំណង
របស់ប្រទេសថៃ ដើម្បីរារាំងផែនការគ្រប់គ្រង និងអភិ
រក្សប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា ហើយនិង
ស្ថានភាពប្រមូលផ្តុំកម្លាំងទ័ព នៅតាមបណ្តោយព្រំដែនប្រទេសកម្ពុជា និងថៃ។ ថៃដែលបានចូលឈ្លានពាន
ទឹកកម្ពុជាចាប់តាំងពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨ គឺមួយសបា្តហ៍ បន្ទាប់ពីប្រាសាទព្រះវិហារ ត្រូវបានចុះ
ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូតាមសំណើរបស់ប្រទេសកម្ពុជា។


លោក ជាម យៀប មានប្រសាសន៍បន្តថា៖«យើងទទួលបានជោគជ័យត្រចះត្រចង់ ក្នុងការការពារ
ប្រាសាទព្រះវិហារ និង
បញ្ចៀសការប៉ះទង្គិចគ្នាធ្ងន់ធ្ងរ នៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ»។ ចាប់តាំងពីមានភាពតានតឹងផ្នែកយោធារវាងកម្ពុជា និងថៃនៅតំបន់ប្រាសាទព្រះវិហារ ការផ្ទុះអាវុធ
ដាក់គ្នារវាងភាគីទាំងពីរ ត្រូវបានកើតឡើងជាច្រើនដង និងបានបង្កឲ្យទាហានទាំង ពីភាគី តាមរបាយការណ៍
ផ្លូវការ យ៉ាងហោចណាស់ ៧ នាក់បានស្លាប់ និងរងរបួសជាច្រើននាក់ទៀត។ ប៉ុន្តែបើតាមរបាយការណ៍ ក្រៅផ្លូវការ នៅពេលពើបប្រទះគ្នា ភាគីកងទ័ពថៃទទួលរងរបួស និងស្លាប់ជាច្រើននាក់។


កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រីថៃ អាភីស៊ីត វ៉េចាជីវ៉ា បានថ្លែងក្នុងសុន្ទរកថា ក្នុងកម្មវិធីប្រចាំសប្តាហ៍
របស់លោកតាមកញ្ចក់ទូរទស្សន៍ និងវិទ្យុថា រដ្ឋាភិបាលថៃនឹងបន្តធ្វើការជំទាស់ចំពោះផែនការគ្រប់គ្រងនៅ
តំបន់ជុំវិញប្រាសាទព្រះវិហារនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាពេលខាងមុខ ដោយសារថៃ និងប្រទេសជិតខាងគឺកម្ពុជានៅត្រូវធ្វើការដោះស្រាយបញ្ហាការបោះបង្គោល
ព្រំដែនជាមុនសិន។ លោកអាភីស៊ីត ត្រូវបានស្រង់សម្តីដោយប្រព័ន្ធព័ត៌មានតាមអ៊ិនធឺណិត MCOT ថា ៖ «ប្រទេសថៃ បន្តទទូចឲ្យប្រើកំណត់សម្គាល់ទីជម្រាលជាខ្សែបន្ទាត់ព្រំដែន រវាងប្រទេសទាំង២។ ប្រជាជនថៃ មិនគួរព្រួយបារម្ភថា ប្រទេសខ្លួន នឹងបាត់បង់ទឹកដីមួយចំនួនទៅឲ្យទីក្រុងភ្នំពេញឡើយ»។


អ្វីដែលលោកអាភីស៊ីត វ៉េចាជីវ៉ា ចង់សំដៅគឺទាក់ទងនឹងដែនដីទំហំ ៤,៦ គឺឡូម៉ែត្រការ៉េនៅជាប់ប្រាសាទ
ព្រះវិហារ ដែលថៃតែងតែអះអាងថាជាដីរបស់ខ្លួន ដោយឈរលើផែនទីគូសជាឯកតោភាគី។ ប៉ុន្តែលោក
នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន ប្រកាសច្រានចោលជាច្រើនដងរួចមកហើយថា គ្មានទេដីទំហំ ៤,៦ គីឡូម៉ែត្រនោះ គឺមានតែទឹកដីកម្ពុជាតែប៉ុណ្ណោះ។ កម្ពុជាដែលមានមូលដ្ឋានគ្រឹះច្បាប់រឹមាំក្នុងការគ្រប់គ្រង
ប្រាសាទព្រះវិហារ និងតំបន់ជុំវិញនោះ។


ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី គ្រោងនឹងដឹកនាំគណៈ
ប្រតិភូមួយក្រុមទៅប្រទេសប្រេស៊ីល នៅថ្ងៃពុធនេះ ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ របស់គណៈកម្មាធិការ
បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និង
ប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងកាលពីថ្ងៃអង្គារថា លោកពុំច្បាស់ទេថា លោក សុខ អាន អាចចូលរួមសមាជគណបក្សប្រជាជនកម្ពុជាដែរឬក៏អត់។ លោក ទិត សុធា មានប្រសាសន៍ថា៖«ឯកឧត្តម
ឧបនាយករដ្ឋមន្ត្រី សុខ អាន នឹងចាកចេញទៅប្រទេសប្រេស៊ីលនៅល្ងាចថ្ងៃពុធ។ តែនៅព្រឹកថ្ងៃពុធ លោកមានកម្មវិធីច្រើន ដើម្បីធ្វើជាអធិបតី ក្នុងពិធីខួបឆ្នាំទី ៦០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេស
កម្ពុជា និងអាមេរិក»។


ផែនការគ្រប់គ្រងប្រាសាទព្រះវិហារ គឺជាកាតព្វកិច្ចរបស់ប្រទេសកម្ពុជា ដើម្បីអនុវត្តឲ្យស្របទៅតាម
គោលការណ៍ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលក្នុងនោះតម្រូវឲ្យកម្ពុជា ត្រូវតែធ្វើការអភិរក្ស និងអភិវឌ្ឍ ហើយកម្ពុជាបានបញ្ជូនផែនការគ្រប់គ្រង ទៅឲ្យគណៈកម្មាធិការនេះ តាំងពីឆ្នាំ ២០០៩ មកម្ល៉េះ និងបានបំពេញរាល់តម្រូវការរបស់គណៈកម្មាធិការរួចរាល់ហើយ។ លោកហង្ស សុត អគ្គនាយកអាជ្ញាធរ
ជាតិព្រះវិហារ បានថ្លែងថា អង្គការយូណេស្កូបានដាក់ចុះនូវចំណុចសំខាន់ៗចំនួន ១៣ ដើម្បីឲ្យអាជ្ញាធរធ្វើ
ការអភិរក្ស និងអភិវឌ្ឍប្រាសាទព្រះវិហារ។ លោកហង្ស សុត បានថ្លែងថា៖«ចំណុចខ្លះ យើងបានធ្វើរួចរាល់ ហើយ ប៉ុន្តែចំណុចខ្លះទៀត មិនទាន់បានបំពេញចប់សព្វគ្រប់នៅឡើយទេ គឺខ្លះត្រូវការទាមទាររយៈពេល ពីពីរទៅបីឆ្នាំ។ ដូច្នេះយើង ត្រូវការពេលវេលា»៕


No comments:

Post a Comment