Saturday, June 12, 2010

ព័ត៌មានទាន់ហេតុការណ៍

អតីតព្រះមហាក្សត្រខ្មែរនឹងយាងទៅទស្សនកិច្ចនៅវៀតណាមចុងខែមិថុនា

អតីតព្រះមហក្សត្រខ្មែរ សម្តេចឪ នរោត្តម សីហនុ នឹងយាងធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមនៅចុងខែមិថុនានេះ តាមការយាងរបស់ប្រធានាធិបតីវៀតណាម ង្វៀន មិញទ្រៀត។ នេះបើតាមការអះអាងឲ្យដឹង របស់មន្ត្រីព្រះបរមរាជវាំងកាលពីថ្ងៃអាទិត្យ។ សម្តេចឪ ក៏នងយាងទៅកាន់ប្រទេសចិនដដើម្បីពិនិត្យរោគរបស់ព្រះអង្គនៅ
ចុងខែមិថុនាផងដែរ ប៉ុន្តែគេមិនទាន់ដឹងថានៅពេលណាពិតប្រាកដឡើយ។ មន្ត្រីបក្សប្រឆាំងបានថ្បាយលិខិតមួយច្បាប់ទៅ អតីតព្រះមហាក្សត្រខ្មែរទាក់ទងនឹងបញ្ហាព្រំដែន ដើម្បីអាចអតីតព្រះមហាក្សត្រលើកឡើងជាមួយនឹងមដឹកនាំវៀតណាម។ ប៉ុន្តែមន្ត្រីព្រះបរមរាជវាំងបានថថ្លែងថា អតីតព្រះមហាក្សត្រមិនមានព្រះលទ្ធភាពលើកឡើងពីបញ្ហានេះទេ ព្រោះព្រះអង្គបានយាងចូលនិវត្តន៍៕

No comments:

Post a Comment